PIZZA 4P'S
Loading

គោលការណ៍ខូឃី

យើងចង់ប្រើខូគី ដើម្បីស្វែងយល់ពីការប្រើប្រាស់គេហទំព័ររបស់យើង និងផ្តល់ឱ្យអ្នកនូវបទពិសោធន៍កាន់តែប្រសើរ។ ដើម្បីស្វែងយល់បន្ថែមអំពីខូគីរបស់យើង និងរបៀបផ្លាស់ប្តូរជម្រើសរបស់អ្នក សូមចូលទៅកាន់គោលការណ៍ឯកជនភាពរបស់យើង។

បដិសេធ

ទទួលយក

Media

ផ្ទាំងគំនូរប្លែកៗនៅ 4P’s BKK ៖ ការប្រែក្លាយកាកសំណល់ផ្លាស្ទិកទៅជាសិល្បៈ!

នៅ Pizza 4P’s BKK យើងពិតជាមានមោទនភាពបង្ហាញពីសកម្មភាពសិល្បៈនៃភាពគ្មានកាកសំណល់របស់យើងនោះគឺ
៖ថ្មម៉ាប់ពណ៍ក្រហម។ យើងបានប្រមូលនូវកាកសំនល់ផ្លាស្ទិកពីសាខាទីមួយរបស់យើង និងប្រែក្លាយវាទៅជារបស់មានតម្លៃ
មួយផ្សេងទៀត និងជាស្នាដៃសិល្បៈដ៏អស្ចារ្យមួយ ដោយការសហការណ៍រវាង 4P’s កម្ពុជា និងដៃគូរសហការដ៏យូរអង្វែង
របស់យើងនោះ @Gomi Recyle ដែលជាអ្នកជំនាញក្នុងការកែច្នៃកាកសំណល់ផ្លាស្ទិកទៅជាម៉ូដគ្រឿងសង្ហារឹមនិរន្តភាព
ដ៏ប្រណិត។

នៅពេលដែលអ្នកឈានជើងចូលទៅក្នុងហាងរបស់យើង អ្នកនឹងកត់សំគាល់ឃើញពីតុថ្មម៉ាប់របស់យើងប្លែកភ្នែក។ អ្វីដែលធ្វើ
អោយកាន់តែពិសេសលើសពីនេះទៀតនោះ យើងបានធ្វើវាឡើងពីសំភារៈដែលថ្លៃបំផុត និងក៏សូមធ្វើការអរគុណចំពោះការកែ
ច្នែកាកសំណល់ផ្លាស្ទិករបស់យើង។
ប៉ុន្តែវាមិនមានតែប៉ុណ្ណឹងនោះទេ! តោះយើងនាំគ្នាក្រលែកទៅមើលជញ្ជាំងជិតបន្តិចអ្នកនឹងឃើញសិល្បៈដែលមិនស្មានដល់
នៅលើផ្ទាំងគំនូរនៅកណ្តាលហាង។ លំនាំបែបស្មុគស្មាញនេះលើផ្ទៃគំនូរមានភាពស្រដៀងទៅផ្នែកខាងលើនៃតុថ្មម៉ាប់។ អ្វីដែលជាទីចាប់អារម្មណ៍អំពីផ្ទាំងគំនូរទាំងអស់នេះ គឺ វាបានត្រូវបង្កើតឡើងពីការប្រើប្រាស់នូវកាកសំណល់ផ្លាស្ទិកដោយ
ផ្ទាល់របស់យើង។
ស្រមៃថា​អាច​បង្កើត​លំនាំ​ចម្លាក់​ថ្មម៉ាប​ផ្លាស្ទិច​ដ៏​ពិសេស​នេះ ហើយ​តុបតែង​ជញ្ជាំង​របស់អ្នក​ជាមួយនឹង​សិល្បៈ​ដ៏​ស្រស់
ស្អាតបែបនេះទៅមើល​! វាបានបន្ថែមនៃភាពល្អប្រណិតទាក់ទាញ ចំពោះការរចនាខាងក្នុង និងបង្ហាញអំពីតាំងចិត្ត ចំពោះការកែច្នៃកាកសំណល់ទៅភាពស្រស់ស្អាតមួយបែបទៀត។

នៅ Pizza 4P’s យើងជឿជាក់ថានឹងធ្វើអោយពិភពលោកញញឹមដើម្បីសន្តិភាព។ ដោយការសហការណ៏អនុវត្តន៍បែប
និរន្ត៏ភាព និងកែប្រែកាកសំណល់ទៅជាសិល្បៈ យើងបានបន្ថែមមួយជំហានទៀតកាន់តែកៀកនិងគោលដៅនោះ។ ជាមួយ
គ្នានេះ យើងបានធ្វើការផ្សព្វផ្សាយ អំពីការកែប្រែនេះ និងបង្កើតភាពកាន់តែស្រស់ស្អាតទៅកាន់តែជិតនៃអនាគតមួយដែល
គ្មានកាកសំនល់។
នៅពេលក្រោយអ្នកអាចមកទស្សនាហាងរបស់យើង ហើយកុំភ្លេចសញ្ជឹងគិតអំពីផ្ទាំងគំនូរ និងភាពជុសជុលការប្រើប្រាស់សម្ភារៈ
នៅក្នុងហាង។ ចូលរួមជាមួយយើងក្នុងការធ្វើដំណើរនៃភាពគ្មានកាកសំណល់ និងធ្វើអោយមានភាពផ្លាស់ប្តូរមួយជំហានបន្ត
ទៅមុនទៀត!

Related Library