PIZZA 4P'S
Loading

គោលការណ៍ខូឃី

យើងចង់ប្រើខូគី ដើម្បីស្វែងយល់ពីការប្រើប្រាស់គេហទំព័ររបស់យើង និងផ្តល់ឱ្យអ្នកនូវបទពិសោធន៍កាន់តែប្រសើរ។ ដើម្បីស្វែងយល់បន្ថែមអំពីខូគីរបស់យើង និងរបៀបផ្លាស់ប្តូរជម្រើសរបស់អ្នក សូមចូលទៅកាន់គោលការណ៍ឯកជនភាពរបស់យើង។

បដិសេធ

ទទួលយក

Media

INSPIRING MOMENTS AT WASTE SUMMIT 2023

យើងពិតជារំភើបក្នុងការចែករំលែកបទពិសោធន៍ដ៏អស្ចារ្យរបស់យើងនៅក្នុងកម្មវិធី ‘KASPOP x DMC Photo Festival Photo Contest 2023’ ដែល Pizza 4P’s មានកិត្តិយសជាអ្នករៀបចំ! បន្ទាប់ពីទទួលបានជ័យលាភីក្នុងកម្មវិធី KASPOP Photo Contest កាលពីឆ្នាំមុន​ ពួកយើងតែកាន់មានចិត្តចង់ចូលរួមចំណែកក្នុងព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះជាមួយ
នឹងភាពរីករាយខ្លាំងជាងមុន។
ក្រោមប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍នៃ “កាកសំណល់នៃជីវិត” យើងបានឃើញការតាំងបង្ហាញរូបថតដ៏អស្ចារ្យដែលពិត
ជាធ្វើឱ្យយើងចាប់អារម្មណ៍។ រូបភាពដ៏អស្ចារ្យទាំងនេះបានផ្តិតយកការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់បុគ្គលម្នាក់ៗ
ដែលខិតខំប្រែក្លាយពិភពលោករបស់យើងអោយទៅជាកន្លែងស្អាត និងប្រសើរជាងមុនសម្រាប់ការរស់នៅ។
ក្នុងនាមជាអ្នករៀបចំយើងមានការបំផុសគំនិត និងជម្រុញទឹកចិត្តយ៉ាងខ្លាំងតាមរយៈរឿងរ៉ាវដែលរៀបរាប់តាមរូបភាពដ៏មាន
អានុភាព ដែលស្តែងប្រាប់តាមរយៈកញ្ចក់កាមេរ៉ាដែលតាំងចិត្តអោយមានឥទ្ធិពលវិជ្ជមាន។ ចក្ខុវិស័យ និងការប្តេជ្ញាចិត្តរប
ស់ពួកគេបញ្ជាក់ជាថ្មីថា ទាំងអស់គ្នា យើងអាចបង្កើតអនាគតប្រកបដោយនិរន្តរភាពសម្រាប់គ្រប់ៗគ្នា។

 

យើងសង្ឃឹមថាអ្នកដែលបានចូលរួមទាំងអស់រីករាយនឹងការប្រកួតរូបថតរបស់យើងដូចយើងដែរ! លើសពីការប្រកួតប្រជែង
រូបថត Waste Summit បាននាំពួកយើងនូវទំនាក់ទំនងដ៏មិនគួរឲ្យជឿជាមួយបុគ្គលដែលមានគំនិតដូចគ្នា ដែលចែក
រំលែកនូវបំណងប្រាថ្នារបស់យើងក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា និងលើសពីនេះ។​
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាមកទស្សនាស្តង់របស់យើង និងស្វែងយល់បន្ថែមអំពីបុព្វហេតុរបស់យើង។
សូមបន្តធ្វើការជាមួយគ្នាឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។ យើងរង់ចាំជួបអ្នកទាំងអស់គ្នាជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ!

Related Library