PIZZA 4P'S
Loading

គោលការណ៍ខូឃី

យើងចង់ប្រើខូគី ដើម្បីស្វែងយល់ពីការប្រើប្រាស់គេហទំព័ររបស់យើង និងផ្តល់ឱ្យអ្នកនូវបទពិសោធន៍កាន់តែប្រសើរ។ ដើម្បីស្វែងយល់បន្ថែមអំពីខូគីរបស់យើង និងរបៀបផ្លាស់ប្តូរជម្រើសរបស់អ្នក សូមចូលទៅកាន់គោលការណ៍ឯកជនភាពរបស់យើង។

បដិសេធ

ទទួលយក

Media

ជំនួបជាមួយផែនដី : ជាការផ្លាស់ប្ដូរបទ​ពិសោធន៍ តាមរយៈសិល្បៈ ដែលនាំមកជូនលោកអ្នកដោយ PIZZA 4P'S និង WWF-VIET Nam

Pizza 4P’s និង WWF-Viet Nam បានសហការគ្នាក្នុងការបង្កើតកម្មពិធី A Date With Earth ដែលជាការផ្លាស់ប្ដូរបទ​ពិសោធន៍តាមរយៈសិល្បៈចូលរួមការក្នុងការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ 2023។

 

វាប្រព្រឹត្តឡើងដោយមិនមានន័យថាមនុស្សផ្លាស់ប្តូរ​ ឬទំនាក់ទំនងនឹងបញ្ចប់ ឬក៏គូស្នេហ៍មកនិងទៅនោះទេ ប៉ុន្តែសំដៅលើដៃគូមួយដែលមិនដែលចាកចេញពីយើង គឺភពផែនដីដែលយើងរស់នៅ។ វាគឺជារបស់តែមួយគត់ដែលចិញ្ចឹមជីវិត និងផ្តល់ឱ្យយើងនូវការការពារដែលមិនផ្លាស់ប្តូរ។
ដើម្បីបង្ហាញអ្នកនូវការកោតសរសើរដល់ដៃគូប្រចាំជីវិតរបស់យើង គំនិតនៃការបង្កើតជំនួបជាមួយផែនដីក៏ត្រូវបានផុសចេញមក។ តាមរយៈគំនិតនេះ យើងសង្ឃឹមថា អ្នកនឹងទទួលស្គាល់នូវភាពស្រស់ស្អាតនៃផែនដី និងស្វែងយល់បន្ថែមអំពីវា។ អ្នកក៏មានឱកាសក្នុងការស្វែងយល់អំពី “តម្រូវការមូលដ្ឋានរបស់ភពផែនដី” ដែលជាដំណោះស្រាយដ៏សក្តិសមដែលយើងអាចអនុវត្តក្នុងការស្វែងរកការស្ដារឡើងវិញនូវភាពសុខដុមរមនា និងសុខុមាលភាពដល់ផែនដី។

ចូលរួមក្នុងជំនួបជាមួយផែនដី អ្នកអាចទទួលបានបទពិសោធន៍សិល្បៈជាច្រើន ដែលនឹងទាក់ទាញចំណាប់អារម្មណ៍របស់អ្នក និងទាញយកអារម្មណ៍របស់អ្នកទាំងអស់។
“ជំនួបជាមួយផែនដី”បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកយើងក្នុងការនាំយកគំនិតនៃនិរន្តរភាពឲ្យខិតទៅជិតអ្នកទាំងអស់គ្នា។ យើងមិនខ្លាចក្នុងការបន្តការលះបង់របស់ពួកយើង ក្នុងការឱបក្រសោបបរិស្ថាននោះទេ មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែទាំងនៅប្រទេសវៀតណាម និងកន្លែងជាច្រើនទៀតដែលនឹងត្រូវរួមបញ្ចូលក្នុងពេលឆាប់ៗនេះ។

Related Library