PIZZA 4P'S
Loading

គោលការណ៍ខូឃី

យើងចង់ប្រើខូគី ដើម្បីស្វែងយល់ពីការប្រើប្រាស់គេហទំព័ររបស់យើង និងផ្តល់ឱ្យអ្នកនូវបទពិសោធន៍កាន់តែប្រសើរ។ ដើម្បីស្វែងយល់បន្ថែមអំពីខូគីរបស់យើង និងរបៀបផ្លាស់ប្តូរជម្រើសរបស់អ្នក សូមចូលទៅកាន់គោលការណ៍ឯកជនភាពរបស់យើង។

បដិសេធ

ទទួលយក

Media

Pizza 4P's BKK1 ជាប់ក្នុងបញ្ជីជ្រើសរើសសម្រាប់ការប្រកួតដណ្ដើមពានរង្វាន់ 2023 INDE.Awards !

Pizza 4P’s BKK1 ជាប់ក្នុងបញ្ជីជ្រើសរើសសម្រាប់ការប្រកួតដណ្ដើមពានរង្វាន់ 2023 INDE.Awards !

 

យើងមានសេចក្តីសោមនស្សរីករាយសូមប្រកាសថាយើងត្រូវបានជាប់ក្នុងបញ្ជីជ្រើសរើសជាអ្នកប្រកួតប្រជែងនៅក្នុងកម្មវិធី Social Space Category 2023 INDE.Awards!
គោលដៅនៃពានរង្វាន់នេះគឺ ដើម្បីទទួលស្គាល់នូវភាពក្លាហាន ចក្ខុវិស័យ និងគុណភាពក្នុងការច្នៃប្រឌិតនៃស្ថាបត្យកម្ម និងការរចនានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាដើម្បីបង្ហាញពីការរចនា និងស្ថាបត្យកម្មដែលរីកចម្រើនបំផុតនៃតំបន់នៅលើឆាកពិភពលោក។

 

កិត្តិយសដ៏អស្ចារ្យនេះនឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការខិតខំប្រឹងប្រែងរបស់ក្រុមការងារដ៏អស្ចារ្យរបស់ Pizza 4P’s Cambodia និង Bloom Architecture ដែលជាដៃគូរបស់យើងដែលបានប្រែក្លាយកាកសំណល់ប្លាស្ទិកទៅជាសម្ភារៈប្រើប្រាស់បានដោយជោគជ័យសម្រាប់ភោជនីយដ្ឋាន Pizza 4P’s BKK1 ហើយបាននាំមកនូវគំនិតច្នៃប្រឌិត និងមនសិការនៃ “កាកសំណល់សូន្យ” ដើម្បីជីវិតរស់នៅ។ វាពិតជាអាស្រ័យដោយការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តក្នុងការបង្កើតគំនិតរចនា ការគ្រប់គ្រង ប្រតិបត្តិការ និងការគាំទ្ររបស់អតិថិជនរបស់យើងទាំងមូល។ យើងសូមកោតសរសើរដោយស្មោះនូវអ្វីដែលអ្នកទាំងអស់គ្នាបានធ្វើ។ សូមអរគុណ INDE.Awards សម្រាប់ការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់យើងក្នុងការដាក់បញ្ចូលនូវទស្សនៈវិជ្ជានៃភាពគ្មានកាកសំណល់ចូលទៅក្នុងគ្រប់ទិដ្ឋភាពនៃភោជនីយដ្ឋាន។

 

ទន្ទឹមនឹងភាពរំភើបរីរាយនេះផងដែរ យើងក៏ទន្ទឹងរង់ចាំការប្រកាសចុងក្រោយនៅក្នុងខែសីហា នៅពេលដែលគណៈកម្មការឯករាជ្យនឹងជ្រើសរើសអ្នកឈ្នះ។ ទន្ទឹមនឹងនោះ សូមលើកកែវអបអរជូនមិត្តភ័ក្តិល្អ ស្រាបៀរល្អ ភីហ្សាល្អ និងពេលវេលាល្អៗនៅ Pizza 4P’s BKK1។

Related Library