PIZZA 4P'S
Loading

គោលការណ៍ខូឃី

យើងចង់ប្រើខូគី ដើម្បីស្វែងយល់ពីការប្រើប្រាស់គេហទំព័ររបស់យើង និងផ្តល់ឱ្យអ្នកនូវបទពិសោធន៍កាន់តែប្រសើរ។ ដើម្បីស្វែងយល់បន្ថែមអំពីខូគីរបស់យើង និងរបៀបផ្លាស់ប្តូរជម្រើសរបស់អ្នក សូមចូលទៅកាន់គោលការណ៍ឯកជនភាពរបស់យើង។

បដិសេធ

ទទួលយក

Media

PIZZA 4P'S ON "FOOD MADE GOOD": THE SUSTAINABLE RESTAURANT ASSOCIATION

យើងសូមថ្លែងអំណរគុណជាអនេកកប្បការចំពោះ Food Made Good ដែលជាកម្មវិធីជួយអាជីវកម្មសេវាកម្មម្ហូបអាហារឲ្យបានយល់ដឹង និងដោះស្រាយបញ្ហាប្រឈមប្រកបដោយនិរន្តរភាពដែលពួកគេតែងតែប្រឈមមុខដោយ ការកំណត់និរន្តរភាព ការបំផុសសកម្មភាព ការធ្វើសវនកម្ម និងការផ្ដល់រង្វាន់ដល់ភាពជោគជ័យសម្រាប់ការស្ដែងចេញរបស់ Pizza 4P’s Cambodia និងការរំលេចឲ្យឃើញរបស់យើងនូវការច្នៃប្រឌិតភីហ្សាប្រកបដោយនិរន្តរភាព។

 

ក្នុងនាមជាក្រុមហ៊ុនមួយដែលមានក្ដីប្រាថ្នាចង់ធ្វើឱ្យពិភពលោកញញឹមដើម្បីសន្តិភាព យើងខិតខំប្រឹងប្រែងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍អាហារដែលល្អបំផុត ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអេកូឡូស៊ី។ ពិតណាស់ មានវិធីជាច្រើនក្នុងការបង្កើតស្នាមញញឹមនៅលើមុខអ្នករាល់គ្នា ហើយមួយក្នុងចំណោមវិធីទាំងនោះគឺ ភាពស្និទ្ធស្នាលនឹងបរិស្ថាន និងដឹងគុណដល់មាតាផែនដី ដែលជាអ្នកផ្តល់ក្តីស្រឡាញ់ និងជីវិតដល់យើងជារៀងរាល់ថ្ងៃ។ យើងជឿជាក់ថាការរលឹកដឹងខ្លួន និងផ្ដោតអារម្មណ៍ជាមួយជម្រើសអាហារនីមួយៗ ក៏ដូចជាការចែករំលែកនូវតម្លៃនៃសុភមង្គល គឺជាវិធីធ្វើឱ្យយើងទាំងអស់គ្នាញញឹមដើម្បីសន្តិភាព។

 

សូមអរគុណ Food Made Good សម្រាប់ការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់យើងនៅលើវិថីឆ្ពោះទៅរកភាពគ្មានកាកសំណល់របស់ 4P’s ។ ចូលរួមទាំងអស់គ្នា យើងអាចធ្វើសកម្មភាព បំផុសគំនិត និងអភិវឌ្ឍន៍ដើម្បីពិភពលោកកាន់តែប្រសើរ។

Related Library