PIZZA 4P'S ON "FOOD MADE GOOD": THE SUSTAINABLE RESTAURANT ASSOCIATION
យើងសូមថ្លែងអំណរគុណជាអនេកកប្បការចំពោះ Food Made Good ដែលជាកម្មវិធីជួយអាជីវកម្មសេវាកម្មម្ហូបអាហារឲ្យបានយល់ដឹង និងដោះស្រាយបញ្ហាប្រឈមប្រកបដោយនិរន្តរភាពដែលពួកគេតែងតែប្រឈមមុខដោយ ការកំណត់និរន្តរភាព ការបំផុសសកម្មភាព ការធ្វើសវនកម្ម និងការផ្ដល់រង្វាន់ដល់ភាពជោគជ័យសម្រាប់ការស្ដែងចេញរបស់ Pizza 4P’s Cambodia និងការរំលេចឲ្យឃើញរបស់យើងនូវការច្នៃប្រឌិតភីហ្សាប្រកបដោយនិរន្តរភាព។
ក្នុងនាមជាក្រុមហ៊ុនមួយដែលមានក្ដីប្រាថ្នាចង់ធ្វើឱ្យពិភពលោកញញឹមដើម្បីសន្តិភាព យើងខិតខំប្រឹងប្រែងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍អាហារដែលល្អបំផុត ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអេកូឡូស៊ី។ ពិតណាស់ មានវិធីជាច្រើនក្នុងការបង្កើតស្នាមញញឹមនៅលើមុខអ្នករាល់គ្នា ហើយមួយក្នុងចំណោមវិធីទាំងនោះគឺ ភាពស្និទ្ធស្នាលនឹងបរិស្ថាន និងដឹងគុណដល់មាតាផែនដី ដែលជាអ្នកផ្តល់ក្តីស្រឡាញ់ និងជីវិតដល់យើងជារៀងរាល់ថ្ងៃ។ យើងជឿជាក់ថាការរលឹកដឹងខ្លួន និងផ្ដោតអារម្មណ៍ជាមួយជម្រើសអាហារនីមួយៗ ក៏ដូចជាការចែករំលែកនូវតម្លៃនៃសុភមង្គល គឺជាវិធីធ្វើឱ្យយើងទាំងអស់គ្នាញញឹមដើម្បីសន្តិភាព។
សូមអរគុណ Food Made Good សម្រាប់ការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់យើងនៅលើវិថីឆ្ពោះទៅរកភាពគ្មានកាកសំណល់របស់ 4P’s ។ ចូលរួមទាំងអស់គ្នា យើងអាចធ្វើសកម្មភាព បំផុសគំនិត និងអភិវឌ្ឍន៍ដើម្បីពិភពលោកកាន់តែប្រសើរ។
- Top
- Library 4P’s
- PIZZA 4P'S ON "FOOD MADE GOOD": THE SUSTAINABLE RESTAURANT ASSOCIATION