PIZZA 4P'S
Loading

គោលការណ៍ខូឃី

យើងចង់ប្រើខូគី ដើម្បីស្វែងយល់ពីការប្រើប្រាស់គេហទំព័ររបស់យើង និងផ្តល់ឱ្យអ្នកនូវបទពិសោធន៍កាន់តែប្រសើរ។ ដើម្បីស្វែងយល់បន្ថែមអំពីខូគីរបស់យើង និងរបៀបផ្លាស់ប្តូរជម្រើសរបស់អ្នក សូមចូលទៅកាន់គោលការណ៍ឯកជនភាពរបស់យើង។

បដិសេធ

ទទួលយក

Media

[កម្មវិធីថ្មីនៃការគ្រប់គ្រងកាកសំណល់] នាំយកកាកសំណល់ប្លាស្ទិក ទទួលបានរង្វាន់ពីបឹងកេងកង!

ធម្មជាតិបានផ្តល់ឱ្យយើងនូវបរិស្ថាន ហើយវាជាការងាររបស់យើងក្នុងការការពារវាពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ ដោយសារយើងមិនមានតំបន់ផាសុកភាពផ្សេងទៀតឡើយ។ កាកសំណល់ប្លាស្ទិក គឺជាធាតុមួយក្នុងចំណោមធាតុដែលរួមចំណែកដល់ការធ្លាក់ចុះនៃសុខភាពធម្មជាតិ ហើយត្រូវតែគ្រប់គ្រងឱ្យបានត្រឹមត្រូវ។

 

ក្នុងនាមជាភោជនីយដ្ឋានដែលមានគោលដៅគ្មានកាកសំណល់ Pizza 4P’s មានសេចក្តីសោមនស្សរីករាយ និងរំភើបក្នុងការណែនាំកម្មវិធីថ្មីមួយ ដែលលោកអ្នកអាចសន្សំពិន្ទុបានពីប័ណ្ណសន្សំពិន្ទុសម្រាប់ការនាំយកសំរាមប្លាស្ទិកគ្រប់ប្រភេទមកកាន់ Recycle Hub របស់យើងនៅបឹងកេងកង។ យើងរួមគ្នាអំពាវនាវឱ្យមានចំណាត់ការរួមគ្នាប្រឆាំងនឹងការចោលនូវប្លាស្ទិក និងកាកសំណល់ដែលអាចកែច្នៃឡើងវិញ។

 

នាំយកកាកសំណល់ប្លាស្ទិកយ៉ាងតិច 300g មកកាន់ Hub របស់យើង ហើយអ្នកនឹងទទួលបានត្រាសន្សំពិន្ទុភ្លាមៗដែលអាចប្តូរយករង្វាន់ជាច្រើន៖
– ភេសជ្ជៈមួយដោយឥតគិតថ្លៃសម្រាប់មួយត្រា
– ទ្រនាប់កែវទឹកមួយដោយឥតគិតថ្លៃសម្រាប់ 5ត្រា
– ភីហ្សាមួយដោយឥតគិតថ្លៃសម្រាប់ ១០ត្រា

គោលបំណងរបស់យើង គឺដើម្បីតស៊ូមតិក្នុងការរកដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះគ្រប់ទម្រង់នៃការរិចរិលបរិស្ថាន និងកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុលើបរិស្ថាន។ នេះជាលំហាត់ប្រាណដ៏រំភើបមួយសម្រាប់យើងទាំងអស់គ្នាក្នុងការចូលរួមដើម្បីស្វែងយល់អំពីសកម្មភាពដែលប៉ះពាល់ដល់អត្ថិភាពនៃជីវិតលើសុខភាព ទន្ទឹមនឹងនោះក៏ទទួលបានរង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នកផងដែរ។

 

ចូលរួមជាមួយពួកយើងថ្ងៃនេះ!

Related Library