PIZZA 4P'S
Loading

គោលការណ៍ខូឃី

យើងចង់ប្រើខូគី ដើម្បីស្វែងយល់ពីការប្រើប្រាស់គេហទំព័ររបស់យើង និងផ្តល់ឱ្យអ្នកនូវបទពិសោធន៍កាន់តែប្រសើរ។ ដើម្បីស្វែងយល់បន្ថែមអំពីខូគីរបស់យើង និងរបៀបផ្លាស់ប្តូរជម្រើសរបស់អ្នក សូមចូលទៅកាន់គោលការណ៍ឯកជនភាពរបស់យើង។

បដិសេធ

ទទួលយក

Media

A NEW ADDITION TO OUR ZERO-WASTE RESTAURANT: THE AUDIO GUIDE!

យើងមានដំណឹងពិសេសចង់ចែករំលែក!

 

ដូចដែលយើងប្តេជ្ញាចិត្តក្នុងបេសកកម្មនៃការផ្តល់ជូននូវ WOW ជាមួយនឹង បទពិសោធន៍ដ៏ពិសេសដែលនាំមកនូវភាពរីករាយ និងសុភមង្គលដល់ភ្ញៀវរបស់យើង។ យើងរីករាយក្នុងការណែនាំអំពីការបន្ថែមថ្មីសម្រាប់ភោជនីយដ្ឋានដែលគ្មានកាកសំណល់របស់យើង៖ការណែនាំជាសំឡេង!មិនថាអ្នកជាអ្នកចូលរួមលើកដំបូង ឬអ្នកចូលរួមជា ប្រចាំនោះទេ ឧបករណ៍ច្នៃប្រឌិតនេះគឺជា វិធីដ៏ល្អឥតខ្ចោះក្នុងការស្វែងរក និងស្វែងយល់បន្ថែមអំពីគំនិតនៃភោជនីយដ្ឋានរបស់យើង។

 

ការណែនាំជាសំឡេងរបស់យើងមានគ្រប់ទាំងអស់ ដោយបង្ហាញអំពីប្រធានបទ គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា៖
🔹 ស្វែងយល់ពីគំនិតនៅពីក្រោយហាង BKK1 របស់យើង។
🔹 ស្វែងយល់ពីទំនាក់ទំនងរវាងហាង PSQ និង BKK1 របស់យើង។
🔹 សិក្សាអំពីការអនុវត្តកម្មវិធីគ្មានកាកសំណល់ដ៏គួរអោយចាប់អារម្មណ៍របស់យើង។
🔹 ស្គាល់ដៃគូរដ៏អស្ចារ្យក្នុងកម្មវិធីគ្មានកាកសំណល់របស់យើង។

 

ការណែនាំជាសំឡេងគឺ អាចទាញយកបានទាំងភាសាអង់គ្លេស និងភាសាខ្មែរ ជឿថាអ្នកប្រាកដជាពេញចិត្ត។ លើសពីនេះ អ្នកអាចចូលប្រើប្រាស់ពេលណាក៏បាន ក្នុងម៉ោងធ្វើការរបស់យើង! គ្រាន់តែយកឧបករណ៍ពីដៃគូទទួលភ្ញៀវរបស់យើង ដើម្បី ស្តាប់ការណែនាំ។
យើងសង្ឃឹមយ៉ាងមុតមាំថា អ្នករីករាយនឹងបទពិសោធន៍ដ៏អស្ចារ្យនេះ ហើយវា ជំរុញនូវការស្រឡាញ់កាន់តែខ្លាំងឡើងចំពោះបរិស្ថាន និងសារៈសំខាន់នៃកម្មវិធីគ្មាន កាកសំណល់។

រួមគ្នាបង្កើតផលវិជ្ជមាន!

Related Library