PIZZA 4P'S
Loading

គោលការណ៍ខូឃី

យើងចង់ប្រើខូគី ដើម្បីស្វែងយល់ពីការប្រើប្រាស់គេហទំព័ររបស់យើង និងផ្តល់ឱ្យអ្នកនូវបទពិសោធន៍កាន់តែប្រសើរ។ ដើម្បីស្វែងយល់បន្ថែមអំពីខូគីរបស់យើង និងរបៀបផ្លាស់ប្តូរជម្រើសរបស់អ្នក សូមចូលទៅកាន់គោលការណ៍ឯកជនភាពរបស់យើង។

បដិសេធ

ទទួលយក

ONENESS Partner

តោះនាំគ្នាមកបណ្តែតអារម្មណ៍ជាមួយការផ្លក់រស់ជាតិនៃ 4P’s ខ្មែរកូឡា៖ ផលិតផលថ្មីផលិតឡើងនៅប្រទេសកម្ពុជា

ទៅតាមលក្ខខណ្ឌសិប្បកម្មផលិតភេសជ្ជៈរបស់ 4P’s យើងសូមធ្វើការណែនាំទៅកាន់អ្នកទាំងអស់គ្នានូវ ខ្មែរកូឡា ម៉ាកផលិតផលថ្មីមួយទៀតដែលបានផលិតចេញពីមន្ទីរពីសោធន៍ដោយផ្ទាល់។

 

សិប្បកម្មកូឡា គឺជាការបង្កើតឡើងមួយដែលប្លែក ដែលជាអាទិដោយសិប្បករ ដែលផ្ទុយពីការផលិតកូឡា ក្នុងទំហំ
ច្រើនដោយ ក្រុមហ៊ុនផលិតភេសជ្ជៈធំៗ ។ ការបង្កើតឡើងនៃ 4P’s ខ្មែរកូឡា អាចធ្វើទៅបានដោយការសហការណ៍តាមរយៈភាពជាដៃគូររវាង 4P’s កម្ពុជា និង Demeter ដោយមានស្មារតីគិតគូរពីប៉ះពាល់ចំពោបរិស្ថាន រួមជាមួយបទពិសោធន៍ក្នុងការផលិតផលរុក្ខជាតិបែបបុរាណ ក៏ជាអ្នកផលិតនូវតែ 4P’s zerowaste ផងដែរ។​

 

ថ្វីត្បិតតែមានឈ្មោះថាកូឡាក៏ដោយ វាមានរសជាតិមិនដូច កូឡា ពាណិជ្ជកម្មនោះទេ។ ដើម្បីផ្តល់នូវអារម្មណ៍បែបជនបទ ប៉ុន្តែស្រស់ស្រាយ យើងប្រើការលាយបញ្ចូលគ្នានៃគ្រឿងទេស និងរសជាតិក្រូចឆ្មារ។ ឱសថ និងគ្រឿងទេសផ្សេងៗចំនួន 16 មុខត្រូវបានប្រើប្រាស់ដើម្បីធ្វើសិប្បកម្ម Coke រួមជាមួយនឹងខ្ញីដែលនៅសល់ ត្រសក់ រមៀត cinnamon និងសំបកក្រូចពីការផលិតតែរុក្ខជាតិរបស់ 4P’s ។ យើងក៏ប្រើសំបកកាហ្វេដែលបោះចោល និងម្រេចក្នុងស្រុកដែលមិនបំពេញតម្រូវការរបស់ភោជនីដ្ឋានរបស់យើងផងដែរ។​

 

នៅ 4P’s យើងមានមោទនភាពក្នុងការច្នៃប្រឌិតម្ហូបអាហារ និងភេសជ្ជៈ។ ផលិតផលតែមួយគត់នីមួយៗគឺជាលទ្ធផលចុងក្រោយនៃដំណើរការជាច្រើនដំណាក់កាល ដែលត្រូវបានគ្រោងទុក និងបង្កើតយ៉ាងល្អិតល្អន់ ដោយមានបំណង ផលិត ផលដែល គ្មានកាកសំណល់។ រាល់ការសម្រេចចិត្តត្រូវតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះតម្លៃប្រកបដោយនិរន្តរភាពរបស់យើង។ មានលក់ផ្តាច់មុខនៅក្នុងទីផ្សារ 4P’s កម្ពុជា ហើយមានក្នុងដបចំណុះ 200ml ខ្មែរកូឡាត្រូវបានផលិតចេញពីគ្រឿងផ្សំធម្មជាតិសុទ្ធសាធ ដែលមានរសជាតិប្លែកខុសពីគេ។

សូមអញ្ជើញមកទទួលយកបទពិសោធន៍ផ្ទាល់នូវផលិតផលថ្មីនេះ។

មានដាក់លក់នៅ 4P’s BKK1 & Quayside 313 (អាចធ្វើការកម្ម៉ង់នៅពេលទទួលទានក្នុងហាង និងទៅគេហដ្ឋាន)

Related Library