Pizza 4P’s 313 Quayside (មាត់ទន្លេ)







Designer
Red Design បង្កើតកន្លែងដ៏អស្ចារ្យសម្រាប់ភោជនីយដ្ឋាន បដិសណ្ឋារកិច្ច និងម៉ាកយីហោរបៀបរស់នៅ (lifestyle brands) ដ៏ឈានមុខគេរបស់ពិភពលោក។ មានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃតាំងពីឆ្នាំ 2007 ពួកគេបានប្រែក្លាយទៅជាក្រុមហ៊ុនចម្រុះ នៃស្ថាបត្យករ និងអ្នករចនាខាងក្នុងទាំង30 ដែលធ្វើការលើមាត្រដ្ឋានពិភពលោកជាមួយនឹងជំនាញជាក់លាក់នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។ មិនថាតែការរចនាគំនិតរហ័សសាមញ្ញ ភោជនីយដ្ឋានអាហារពេលល្ងាចដ៏ល្អ ឬរីសតលំហែរកម្សាន្តក៏ដោយ Red Design តែងផ្តល់នូវការគិតថ្មី និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ ដំណើរការរចនារបស់ពួកគេជាប់ពាក់ព័ន្ធនឹងការជជែកគ្នាជាច្រើន វិធីសាស្ត្រប្រកបដោយការយល់ដឹង វិចារណញាណ និងសុចរិតភាព។
Gallery
លក្ខណៈសំខាន់មួយនៃស្ថាបត្យកម្មខ្មែរជំនាន់ថ្មីគឺការបង្ហាញនៃរចនាសម្ព័ន្ធយោង ជាធម្មតានៅក្នុងបេតុងដែលបង្កើតនូវស្មារតីនៃភាពអង់អាច។ ពួកយើងបានបកស្រាយរចនាសម្ព័នយោងនេះ ដើម្បីបង្កើតជាការបង្ហាញក្របខណ្ឌការងារសម្រាប់ផ្នែកខាងក្រៅ និងផ្នែកខាងក្នុងអគារនៃ Pizza 4P's Cambodia!
សម្ភារៈបម្រើឲ្យភីហ្សារបស់យើងរួមមាន ផ្លាកសញ្ញា កម្រាលឈើ ប្រអប់ដាក់អីវ៉ាន់ ថាស ថង់ចែកចាយ សុទ្ធតែត្រូវបានផលិតចេញពីសម្ភារៈកែច្នៃ រួមទាំងគ្រាប់កាំភ្លើងដែលបានប្រើរួច និងឈើពីផ្ទះចាស់ដែលត្រូវបានរុះរើ។ យើងបានសហការជាមួយដៃគូក្នុងស្រុកជាច្រើនដូចជា Andkow & Co. និងក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុកហៅថា NIRON HOUSE Sustainable Modular Prefab Units។