EARTH MENU
មកជាមួយម្ហូបដំបូងគឺ “Burrata និង Granola, លម្អងឃ្មុំ និង ទឹកឃ្មុំ” ដើម្បីបង្ហាញសារអំពីជីវៈចម្រុះ និងភ្នាក់ងារលម្អង។
ជាពិសេសសត្វឃ្មុំ។
ហេតុអ្វីបានជាគេជ្រើសរើសវាធ្វើជាចំណុចសំខាន់នៃម្ហូបនេះ? ជីវចម្រុះ គឺជាប្រភេទជីវិតដែលរស់នៅក្នុងពិភពលោក ឬនៅក្នុងទីជម្រក ឬប្រព័ន្ធអេកូឡូស៊ីជាក់លាក់មួយ ហើយឃ្មុំគឺជាភ្នាក់ងារលំអងដ៏សំខាន់ទាំងនៅក្នុងពិភពធម្មជាតិ និងផលិតកម្មកសិកម្ម។ ការដាក់បញ្ចូលសារធាតុផ្សំដូចជា ទឹកឃ្មុំ លំអងឃ្មុំ និងផ្លែឈើផ្អែម តំណាងឱ្យសារៈសំខាន់នៃសត្វឃ្មុំនៅក្នុងប្រព័ន្ធអេកូឡូស៊ី ដោយសារការផលិតអាហារតម្រូវឱ្យឃ្មុំក្រេបលម្អងរុក្ខជាតិ។ ជីវចម្រុះនេះមានសារៈសំខាន់ណាស់ហើយសកម្មភាពគឺចាំបាច់ត្រូវប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមានដែលគំរាមកំហែងដល់ការបាត់ខ្លួនរបស់ឃ្មុំក៏ដូចជាប្រភេទសត្វដទៃទៀតដែលជួយរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យមានតុល្យភាព។
ម្ហូបទី 2 នៅលើ Earth Menu “ស៊ុបគ្រឿងសមុទ្រក្នុងស្រុក Cioppino ជាមួយ Marinara Toast” សង្កត់ធ្ងន់ទៅលើការពិត: ការប្រើប្រាស់ទឹក។
ដូចដែលអ្នកបានដឹងហើយថាការបំពុលទឹកមានផលប៉ះពាល់អវិជ្ជមានលើប្រព័ន្ធអេកូឡូស៊ីក្នុងទឹកក៏ដូចជាអាហារដែលយើងបរិភោគផងដែរ។ ការប្រើប្រាស់ និងគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ កំពុងរីករាលដាលកាន់តែខ្លាំង ជាពិសេសនៅក្នុងឧស្សាហកម្មនេសាទ។
ដោយប្រើគ្រឿងសមុទ្រចំនួន 5 ប្រភេទដែលត្រូវបានចិញ្ចឹមប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ យើងប្តេជ្ញានាំយកនូវរសជាតិនៃសមុទ្រដ៏ពិសេសមួយសម្រាប់អាហាររបស់អ្នកជាមួយនឹងស៊ុបគ្រឿងសមុទ្រដែលបំផុសគំនិតដោយជនជាតិអ៊ីតាលីគឺ Cioppino (Italian-inspired seafood stew – Cioppino) ។ ទទួលបានបទពិសោធន៍រសជាតិផ្អែម និងជូរធម្មជាតិនៃគ្រឿងផ្សំនីមួយៗដែលលាយបញ្ចូលគ្នាយ៉ាងឆ្ងាញ់ជាមួយនឹងក្លិននៃគ្រឿងទេសរុក្ខជាតិ ស៊ុបនេះនឹងត្រូវបានបម្រើជាមួយទឹកជ្រលក់ marinara toast និងប៉េងប៉ោះស្ងួត។
បម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយការបំភាយឧស្ម័នផ្ទះកញ្ចក់តែងតែជាកង្វល់មួយដោយសារតែផលវិបាកដ៏អាក្រក់របស់វាទៅលើជីវិតនិងបរិស្ថានរបស់យើង។ភីហ្សាបួសនេះត្រូវបានបំផុសគំនិតដោយម្ហូបក្រិចបុរាណ Moussaka ដោយប្រើគ្រឿងផ្សំងាយៗលើផែនដីនៅពេលធ្វើឈីសរុក្ខជាតិដែលផលិតចេញពីគ្រាប់ស្វាយចន្ទី ក៏ដូចជាទឹកដោះគោដែលមិនមែនផលិតពីសត្វគោ (ទឹកដោះគោ oat និង ទឹកដោះគោសណ្តែក) ដើម្បីធ្វើទឹកជ្រលក់ Béchamel ។ ទាំងនេះជួយរក្សារសជាតិដ៏សម្បូរបែបនៃឈីស ដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើនការយល់ដឹងអំពីប្រធានបទនេះ។ ការរួមបញ្ចូលគ្នាដ៏គួរឱ្យចាប់អារម្មណ៍នៃ ត្រប់វែង ផ្សិត moussaka និងគ្រឿងផ្សំផ្សេងទៀតប្រាកដជានឹងផ្តល់ឱ្យអ្នកនូវរសជាតិប្លែក! តោះចូលរួមជាមួយពួកយើងដើម្បីបង្កើតភពផែនដីដ៏បៃតងជាមួយម្ហូបរបស់យើង “Eggplant Moussaka Pizza with Plant-based Cheese”។
មកដល់មុខម្ហូបចុងក្រោយនៅលើ Earth Menu របស់យើង “Pizza Mushroom Organic with Fresh Salsa”។ យើងបញ្ជូនសារតាមរយៈធាតុផ្សំសំខាន់គឺផ្សិត ដែលជាធាតុផ្សំដែលអាចដាំដុះលើផលិតផលកសិកម្ម (ជាធនធានកកើតឡើងវិញ)។ នេះគឺជាឧទាហរណ៍នៃការដាំដុះអាហារដែលមានទំហំតិច និងផលិតភាពខ្ពស់ ដែលបង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់ដីដំណាំប្រកបដោយប្រសិទ្ធភាព ដែលជាដំណោះស្រាយចំពោះការសឹករិចរិលដី ដោយសារការប្រើប្រាស់សារធាតុគីមីច្រើនពេក ដែលបានរួមចំណែកដល់ការកើនឡើងនៃការកាប់បំផ្លាញព្រៃឈើ។
- Top
- Library 4P’s
- EARTH MENU